Acne cosmetica is a kind of acne caused by using cosmetic product which are incompatible with one’s skin type. This disorder was identified in 1972. The condition occurs due to the clogging of pores brought about by applying the wrong type of cosmetic. It can affect any part of body, but most commonly affects the face, neck, hairline and scalp. It affects both men and women.
Acne cosmetica is caused by using cosmetics containing components that clog the pores. Known as comedogenic ingredients (oils, isopropyl myristate, Landin, dye and fragrances) these components are found in cosmetics, moisturizer, makeup, hair dye, and sun screen.
The symptoms of this condition can arise during or after use of the inappropriate product. They include itching, itchy bumps, skin darkening and roughing, red bumps or bumps filled with pus.
The disease can only be fully cured only by halting all use of the irritating products and commencing application of a medication prescribed by a physician. If you don’t seek medical help in time, it can cause a serious condition to develop on the affected area that could leave you with a depressed or dark (hyperpigmentation) scar. Some patients with scarring caused by acne cosmetica shy away from social contact, which can lead to psychological problems.
To prevent acne cosmetica, choose only products that fit your skin type. Avoid products that contain comedogenic ingredients if possible. Contributed by Dr. Seng Mala, M.D, dermatologist at Tek Tla Skin Cabinet. For more information, go to the clinic’s Facebook page: Tek Tla Skin Cabinet
Acne Cosmetica (AC) គឺជាជំងឺមុនមួយប្រភេទដែលកើតមានឡើងក្រោយពីការប្រើប្រាស់ផលិតផលដែលមិនត្រូវទៅនឹងប្រភេទនៃស្បែក ហើយជំងឺនេះត្រូវបានរកឃើញដោយនៅក្នុងកំឡុងឆ្នាំ១៩៧២។ ជំងឺនេះកើតឡើងដោយសារតែការលាបផលិតផលខុសទៅនឹងប្រភេទស្បែកដែលបណ្តាលឲ្យមានការកកស្ទះនៅគល់រោម(Cloggingof the pore)ហើយវាអាចកើតមានឡើងនៅគ្រប់កន្លែងទាំងអស់នៅលើស្បែកផងដែរ ក៏ប៉ុន្តែភាគច្រើនវាកើតមាននៅលើស្បែកមុខ(Face) ក(Neck)ជើងសក់(Hairline)និងស្បែកក្បាល (Scalp) ជាដើម ហើយបុរស និង ស្ត្រីអាចប៉ះពាល់ដូចគ្នា។ ជំងឺ
AcneCosmetica(AC)បង្កឡើងដោយសារតែការប្រើប្រាស់ផលិតផលដែលមានផ្ទុកសមាសធាតុដែលងាយធ្វើឲ្យកកស្ទះនៅគល់រោម (Clogging of the pore)ដែលគេឲ្យឈ្មោះថា Comedogenic Ingredients ដែលសមាសធាតុ Comedogenic Ingredients (Oils, Isopropyl myristare, Landin, Dye and Fragrances) វាមាននៅក្នុងផលិតផលថែរក្សាស្បែក ផលិតផលដែលផ្តល់សំណើមអោយស្បែក ផលិតផលផាត់មុខ (makeup) ថ្នាំលាបសក់ និងឡេការពារកំដៅថ្ងៃជាដើម។
ចំពោះរោគសញ្ញានៃជំងឺនេះវិញគឺវាអាចកើតមាននៅពេលកំពុងប្រើនិងក្រោយពេលឈប់ប្រើប្រាស់ផលិតផលដែលរោគសញ្ញាទាំងនោះរួមមាន៖ ការរមាស់ (Itching) កន្ទួលរមាស់ (Itchy bumps) ស្បែកឡើងគ្រើមស្រអាប់ (Skin darkening and roughing) កន្ទួលក្រហម ឬអាចមានខ្ទុះ (Red bumps or Bumps fill with pus) ។ ជំងឺនេះអាចព្យាបាលជាសះស្បើយដោយគ្រាន់តែបញ្ឈប់ការប្រើប្រាស់ផលិតផលដែលប្រតិកម្ម រួមជាមួយការប្រើប្រាស់ថ្នាំប្រភេទលាបរឺលេបដែលផ្តល់ដោយវេជ្ជបណ្ឌិត ប៉ុន្តែបើសិនជាអ្នកមិនបានព្យាបាលឲ្យបានត្រឹមត្រូវទាន់ពេលវេលាទេ វានឹងអាចបណ្តាលឲ្យមានការបង្ករោគធ្ងន់ធ្ងរនៅកន្លែងដែលមានប្រតិកម្មដែលនាំឲ្យមានស្នាមខូង (Depress Scar) និងស្នាមក្រម៉ៅ (Hyperpigmentation Scar) នៅកន្លែងដែលមានប្រតិកម្មតែម្តង ជាហេតុធ្វើអ្នកជំងឺមានការខ្មាស់អៀន និងមិនហ៊ានប្រឈមមុខជាមួយអ្នកដ៏ទៃ រហូតដល់អ្នកខ្លះមានបញ្ហាផ្លូវចិត្តទៀតផង។ . . ដើម្បីការពារកុំឲ្យកើតមានជំងឺ Acne Cosmetica (AC) នេះអ្នកទាំងអស់គ្នាគួរគប្បីជ្រើសរើសផលិតផលទាំងឡាយណាដែលត្រូវនឹងប្រភេទនៃស្បែក ហើយចៀសវាងការប្រើប្រាស់ផលិតផលដែលមានផ្ទុកសមាសធាតុ Comedogenic Ingredients បើមិនចាំបាច់។
Source : https://www.khmertimeskh.com/60318/using-inappropriate-cosmetics-can-cause-serious-form-of-acne/?fbclid=IwAR0eQsKFdeegJJwqW6NjtKTqanpQ5evGa53r3LFXxu_PGgE5snBW_i3ylyk